(ភ្នំពេញ)៖ ក្រុមការងារក្រសួងមុខងារសាធារណៈ និងក្រុមការងារយុវជនទ្វីបអឺរ៉ុបទទួលបន្ទុក ប្រទេសប៊ែលហ្សិក និងហូឡង់ ចំនួន១៥នាក់ បានបរិច្ចាគថវិកា៣,៨៩០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

ខាងក្រោមនេះ ជាបញ្ជីរាយនាម៖

*ទី១៖ ឯកឧត្ដម វន សុវណ្ណារី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ថវិកា៥០ម៉ឺនរៀល
*ទី២៖ ឯកឧត្ដម អ៊ុយ ភារក្ស អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ថវិកា៥០ម៉ឺនរៀល
*ទី៣៖ លោកជំទាវ ស្រី សទ្ធា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ថវិកា៥០ម៉ឺនរៀល
*ទី៤៖ លោកជំទាវ ឆាយ គឹមសុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ថវិកា៥០០ដុល្លារ
*ទី៥៖ លោក វិញ ជាង និងលោកជំទាវ លីម ស៊ុវមួយ សមាជិកក្រុមការងារយុវជនទ្វីបអឺរ៉ុបទទួលបន្ទុក ប្រទេសប៊ែលហ្សិក និងហូឡង់ ថវិកា១ពាន់ដុល្លារ
*ទី៦៖ លោក ព្រំ ច័ន្ទរស្មី និងលោកស្រី ឆាយ នីកា សមាជិកក្រុមការងារយុវជនទ្វីបអឺរ៉ុបទទួលបន្ទុកប្រទេសប៊ែលហ្សិក និងហូឡង់ ថវិកា៣០០ដុល្លារ
*ទី៧៖ លោក ឆាយ ឆលីហ៊ាង សមាជិកក្រុមការងារយុវជនទ្វីបអឺរ៉ុបទទួលបន្ទុកប្រទេសប៊ែលហ្សិក និងហូឡង់ ថវិកា២០០ដុល្លារ
*ទី៨៖ លោកស្រី មាន ថារី និងសា្វមី លោក ជួន សេដ្ឋា សមាជិកក្រុមការងារយុវជនទ្វីបអឺរ៉ុបទទួលបន្ទុកប្រទេសប៊ែលហ្សិក និងហូឡង់ ថវិកា១០០ដុល្លារ
*ទី៩៖ កញ្ញា ផល ដាណា សមាជិកក្រុមការងារយុវជនទ្វីបអឺរ៉ុបទទួលបន្ទុកប្រទេសប៊ែលហ្សិក និងហូឡង់ ថវិកា១០០ដុល្លារ
*ទី១០៖ លោកស្រី គង់ សមសត្យា និងស្វាមី លោក អ៊ុក ភ័ក្ត្រា អនុប្រធានក្រុមការងារយុវជនទ្វីបអឺរ៉ុបទទួលបន្ទុកប្រទេសប៊ែលហ្សិក និងហូឡង់ ថវិកា៥០០ដុល្លារ
*ទី១១៖ លោក ជូ ចិន្តា សមាជិកក្រុមការងារយុវជនទ្វីបអឺរ៉ុបទទួលបន្ទុកប្រទេសប៊ែលហ្សិក និងហូឡង់ ថវិកា៤០ដុល្លារ
*ទី១២៖ ឧកញ៉ា សារឹម មុតថាវី និងលោកជំទាវ តន់ សោភណា សមាជិកក្រុមការងារយុវជនទ្វីបអឺរ៉ុបទទួលបន្ទុកប្រទេសប៊ែលហ្សិក និងហូឡង់ ថវិកា៣០០ដុល្លារ
*ទី១៣៖ លោក វុន វ៉ាន់ និងលោក ធឹម ស៉ីថុល ក្រុមហ៊ុន ICM ថវិកា១លានរៀល
*ទី១៤៖ លោក យូ សុខខេង និងលោកស្រី មាន សូនាថ សលា ពន្លកខ្មែរ ក្រុងប៉ោយប៉ែត ថវិកា១០០ដុល្លារ
*ទី១៥៖ ឯកឧត្តម ណូវេ ចាយ និងលោកជំទាវ Marijke VANDENBROUCKE ប្រធានសាខាប្រចាំតំបន់ហ្លាម៉ង់ (Flanders) ប្រទេសប៊ែលហ្សិក ថវិកា៥០ម៉ឺនរៀល៕