(កោះកុង)៖ កុមារាខ្មែរម្នាក់ ត្រូវបានរលកទឹកសមុទ្រ បោកយកទៅកណ្តាលសមុទ្រ ក្រោយកុមារារងគ្រោះ កំពុងតែរត់លេងនៅឆ្នេរសមុទ្រ ក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត ក្នុងហេតុការណ៍នេះ ក្រុមទាហានជើងទឹកថៃ លេខ១៨២ បានបើកប្រតិបត្តិការជួយសង្គ្រោះជីវិតកុមារាកម្ពុជា បានទាន់ពេលវេលា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។

ពាក់ព័ន្ធនឹងករណីនេះដែរ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការដ្ឋាននគរបាលខេត្តកោះកុង តាមរយៈអង្គភាពព័ត៌មាន Fresh News បានថ្លែងអំណរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចថៃ ដែលបានការពារសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា ដែលបានទៅធ្វើសំណាកស្រុកនៅស្រុកខ្លងយ៉ៃ ខេត្តត្រាត ដើម្បីប្រកបអាជីកម្មដែលស្នាក់នៅស្រុកខ្លងយ៉ៃ មិនអាចវិលត្រឡប់មកប្រទេសវិញដោយ ដើម្បីការពារការរីករាលដាលនៃជំងឺឆ្លងកូវវីដ-១៩។

លោកឧត្តមសេនីយ៍ឯក គង់ មនោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រជាពលករកម្ពុជា ដែលបានចូលទៅស្នាក់នៅប្រទេសថៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រហែល២០០នាក់ ដែលបានរស់នៅទីនោះដែលអាជ្ញាធរថៃ មិនអនុញ្ញាតឱ្យធ្វើដំណើរឆ្លងដែនវិលចូលប្រទេសវិញ ដើម្បីការពារនូវការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩»

ទន្ទឹមនេះ លោកឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណដល់កម្លាំងទាហានជើងទឹកថៃ ដែលបានជួយស្រោចស្រង់អាយុជីវិតកុមារាម្នាក់ដែលលក់ទឹកស្ទើរនឹកស្មានមិនដល់ថាកុមារាម្នាក់នោះមានជីវិតវិញឡើយ។ ក្រោមពីកុមារានោះទៅលេងទឹកសមុទ្រនៅតាមឆ្នេរសមុទ្រតែម្នាក់ឯង ហើយត្រូវទឹករលកសមុទ្របោកនាំយកទៅកណ្តាលសមុទ្រ។

លោកឧត្តមសេនីយ៍ គង់ មនោ បានបន្ថែមថា ក្រោយពីឃើញករណីក្មេងលង់ទឹកកម្លាំងទាហានជើងទឹកលេខ១៨២ ថៃបានហែលទៅជួយសង្រ្គោះភ្លាមៗ ដោយមិនគិតពីសុវត្តិភាពខ្លួនឯងឡើយ។ ចំពោះកុមាររងគ្រោះអីឡូវបានរួចផុតពីគ្រោះថ្នាក់ហើយសុខភាពធម្មតាវិញហើយ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ នៅតែបន្តសាមគ្គីទំនាក់ទំនងគ្នាជាប់ជានិច្ច ទោះបីសមត្ថកិច្ចទាំងទ្វេរភាគីមិនអាចទំនាក់ទំនងគ្នាដោយផ្ទាល់ ក៏ដោយតែភាគីទាំងសង្ខាងនៅធ្វើការទំនាក់ទំនងគ្នាតាមប្រព័ន្ធអេឡិចត្រូនិច ជាប់ជានិច្ចដើម្បីធ្វើការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ហើយសមត្ថកិច្ចទាំងទ្វេរភាគីត្រូវការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងសង្ខាងដែលមិនអនុញ្ញាតឱ្យធ្វើការឆ្លងដែន ដើម្បីការពារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

លោកឧត្តមសេនីយ៍ ក៏សូមអំពាវដល់ប្រជាពលរដ្ឋក្នុង និងប្រទេសចូលរួមថែរក្សាអនាម័យបរិស្ថានថែរក្សាសុខភាព និងអនុវត្តន៍តាមការណែនាំផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ចដើម្បីកុំឱ្យមានការរីករាលដាលបន្ត ពីព្រោះជំងឺកូវីដ-១៩នេះ ជាជំងឺសកល (ការពារប្រសើរជាងព្យាបាល)៕