(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ក្នុងនោះ ករណីប្រើប្រាស់៣ករណី និងជួញដូរ១០ករណី ដោយឃាត់ខ្លួនជនសង្ស័យ២១នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩,៨៥៧ករណី ឃាត់មនុស្ស២០,១៣៦នាក់ (ស្រី១២៣៦នាក់)៕