(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យវាយប្រហារនេះ ជាប្រភេទផ្ទះឈើ។ នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុមិនទាន់ដឹងនៅឡើយទេ។

ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕