(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោគ នៃកងយោធពលខេមរភូមិន្ទ នៅពីថ្ងៃទី១៨ ខែកុម្ភៈ ២០១៦នេៈ បានអញ្ជើញចុៈពិនិត្យមើល សកម្មភាពនៃការចុៈធ្វើកម្មសិក្សា នៃការកសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យរបស់វរសេនាតូចលេខ៥៣៤ កងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ ដើម្បីឲ្យបណ្តាអង្គភាពដទៃទៀត ចំណុៈកងពលនិងយោធភូមិភាគ យកគំរូតាមក្នុងការកសាង និងចិញ្ចឹមទ័ពបានល្អធានា បានក្នុងការបំពេញភារកិច្ច ការពារជាតិបានរឹងមាំ។

ការចុះពិនិត្យខាងលើរបស់ នាយឧត្តមសេនីយ៍ មាស សុភា ក៏មានអមដំណើដោយឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោគ នៃកងយោធពលខេមរភូមិន្ទ, ឧត្តមសេនីយ៍ ចាន់ នន្ទវិទ្យា មេបញ្ជាការរង កងទ័ពជើងគោគ, ឧត្តមសេនីយ៍ ប៊ុន សេង មេបញ្ជាការងកងទ័ពជើងគោគ និងជាមេបញ្កាការយោធភូមិភាគ៥ រួមនិងនាយទាហានជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ កងទ័ពជើងគោគ នៃកងយោធពលខេមរភូមិន្ទ ជាច្រើនរូប៕