(ព្រៃវែង)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ង់តិ៍ បុកជាមួយម៉ូតូ ផ្ទុះឆេះ បណ្តាលឱ្យអ្នកជិះម៉ូតូពីរនាក់ស្លាប់បាត់បងជីវិត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងនៅឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង នាវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចេញអន្តរាគមន៍ និងបាញ់ពន្លត់ភ្លេីងភ្លាមៗផងដែរ។

ទោះជាយ៉ាងណានៅជំហានដំបូងនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់អត្តសញ្ញាណជនរងគ្រោះ និងមូលហេតុនាំឱ្យកេីតគ្រោះថ្នាក់នេះនៅឡេីយទេ៕