(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បានប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រោយទទួលបានជំនួយនេះហេីយ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងប្រេីប្រាស់ដើម្បីជាប្រយោជន៍រួមឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបទៅនឹងកិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកើតមាននៅក្នុងខេត្តព្រះសីហនុ។

រថយន្តពន្លត់អគ្គិភ័យទាំង ៣គ្រឿងនេះ ជាអំណោយរបស់សាលាក្រុងឆាងវ៉ុន (Changwon) នៃសាធារណរដ្ឋកូរ៉េ៕