(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅម៉ោង ៧ល្ងាចថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានរៀបចំពិធីលៀងសាយភោជថ្វាយព្រះមហាក្សត្រិយ៍ មហាចក្រ សិរិថន នៅវិមានសន្តិភាព។

ទំព័រ Facebook របស់សម្តេចតេជោ បានគូសបញ្ជាក់ថា ពិធីលៀងសាយភោជនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ  មិត្តភាព និងស្និទ្ឋស្នាលបំផុត។

ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិនថន បានយាងមកដល់ប្រទេសកម្ពុជា នៅម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ០១៦នេះ ដើម្បីបំ  ពេញព្រះរាជទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ តបតាមការយាងរបស់សម្តេចតេជោ ហ៊ុន សែន។

បន្ទាប់ពីយាងមកដល់ប្រទេសកម្ពុជាភ្លាម ព្រះអង្គម្ចាស់ក្សត្រិយ៍ ក៏បានយាងជួបសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន  សែន នៅវិមានសន្តិភាព មុននិងយាងទៅទតកម្សាន្ត និង សោយព្រះក្រយាថ្ងៃត្រង់នៅបឹងយក្សឡោមខេត្តរតនគិរី ហើយនៅម៉ោងប្រ   មាណ ៣រសៀល ព្រះមហាក្សត្រិយ៍ បានយាងសម្ពោធ «មណ្ឌលសុខភាពសាមគ្គី» នៅស្រុកអូរជុំ។ មណ្ឌលសុខភាពនេះត្រូវបាន សាងសង់ឡើងអស់តម្លៃជាង ២០ម៉ឺនដុល្លារ ហើយក៏ជាជាសមិទ្ធិផលទី៣ ក្នុងខេត្តរតនគិរី ដែលជាព្រះរាជអំណោយរបស់ ព្រះមហា ក្សត្រិយ៍ សិរិនថន។

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ស្អែកនេះ ព្រះមហាក្សត្រិយ៍ សិរិនថន និងសម្តេចតេជោ ហ៊ុន សែន នឹងយាង/អញ្ជើញ ជាអធិបតីរួម  គ្នា បើកការដ្ឋានសាងសង់វិទ្យាស្ថានបច្ចេកវិទ្យា នៅខេត្តកំពង់ស្ពឺ ដែលការសាងសង់វិទ្យាស្ថាននេះ ក៏ស្ថិតក្រោមគម្រោងព្រះរាជអំ ណោយរបស់មហាក្សត្រិយ៍ សិរិនថន ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជ្រាលជ្រៅ ចំពោះព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិនថន ដែលបានបរិច្ចាគថវិកា និង ពេល វេលាដ៏មានតម្លៃយាងមកបំពេញទស្សនកិច្ច និងផ្តល់ជាអំណោយមនុស្សធម៌ផ្សេងៗ រួមទាំងវិទ្យាស្ថានបច្ចេកវិទ្យានៅកំពង់ស្ពឺ ដើម្បី ចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈព្រះរាជសកម្មភាពនេះ គឺបានបង្ហាញនូវការរួមចំណែកក្នុងការជួយកសាង កម្ពុជា និងពង្រឹងទំនាក់ទំនង មិត្ត្តភាព កម្ពុជា-ថៃ រឹតតែមានភាពល្អប្រសើរ ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើន ចំពោះប្រជាជននៃ ប្រទេសទទាំងពីរទៀតផង៕

Video: ព្រះរាជពិធីលៀងសាយភោជន៌ថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៌ សិរិ...

ព្រះរាជពិធីលៀងសាយភោជន៌ ថ្វាយជាកិត្តិយសដល់ព្រះអង្គម្ចាស់ក្សត្រីយ៌ នៃព្រះរាជាណាចក្រថៃ សិរិន្ទថន នៅវិមានសន្តិភាព នៅថ្ងៃទី ២២ កុម្ភះ ២០១៦។

Posted by Samdech Hun Sen, Cambodian Prime Minister on Monday, February 22, 2016