(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញនេះ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន១៣លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់៦នាក់ ​(ស្រី៣នាក់) រងរបួសធ្ងន់១៣នាក់ ​(ស្រី៣នាក់) និងរបួសស្រាល៨នាក់ (ស្រី៣នាក់)។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទាំង១៣លើក​នេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៩គ្រឿង រួមមានម៉ូតូ​ចំនួន១៣គ្រឿង រថយន្តធុនតូច​ចំនួន៣គ្រឿង រថយន្តធុនធំ២គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់ចរាចរណ៍ ​រួមមានល្មើសល្បឿន៤លើក, មិនប្រកាន់ស្តាំ៤លើក, ស្រវឹង២លើក, ប្រជែងគ្រោះថ្នាក់១លើក, និងកត្តាយានយន្ត២លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១៣នាក់ ​(​យប់៨នាក់)។

ជាមួយគ្នានេះដែរ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញនេះ​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស ​មានចំនួន៦៦០២គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន២៦១០គ្រឿង ​ពិន័យ​សរុប៣៩៩២គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព១៣៦៥នាក់៕