(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News TV

១៖ ដំណឹងល្អ ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺ២នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១០៨លាននាក់ ស្លាប់ជាង ២លាន ៣៦ម៉ឺននាក់ និងជាសះស្បើយជិត ៨០លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ជូនពរប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំចិន និងអំពាវនាវឲ្យប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ និងការពារការចម្លងជំងឺកូវីដ១៩

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៩.៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣,៤៣២នាក់ស្លាប់ ក្នុងពេលតែ១ថ្ងៃ

៥៖ សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ការចាក់ថ្នាំវ៉ាក់សាំងកូវីត១៩ ជូនមន្ត្រីអង្គភាពស៉ីម៉ាក់ ក្នុងកញ្ចប់អាទិភាព

៦៖ ប្រទេសថៃរកឃើញមនុស្ស ២០១នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៧៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល៖ ការសាងសង់គម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងចាប់ផ្តើមនៅឆ្នាំក្រោយ

៨៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសដាក់ទណ្ឌកម្មប្រឆាំងយោធាមីយ៉ាន់ម៉ា

៩៖ ក្រសួងសុខាភិបាល ចេញសេចក្តីក្រើនរំលឹកអំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្ត នៅថ្ងៃទី១១ ខែកុម្ភៈនេះ និងថ្ងៃបន្តបន្ទាប់

១០៖ លោក ចូ បៃដិន នឹងត្រួតពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រអាមេរិក និងការបង្កើត «កងអង្គភាពពិសេសដើម្បីទប់ទល់ចិន»

១១៖ កម្ពុជាផលិតស៊ីម៉ងតិ៍បានជាង ៨លានតោន កើនឡើង៧% នៅឆ្នាំ២០២០

១២៖ អ្នកជំនាញជនជាតិថៃ ទំនងនឹងត្រូវជំនួសតំណែងលោកស្រីរ៉ូណា ស្មីត ក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់ UN នៅកម្ពុជា

១៣៖ សម្តេចតេជោ ហ៊ុន សែន ជូនពរប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំចិន និងអំពាវនាវឲ្យប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ និងការពារការចម្លងជំងឺកូវីដ១៩

១៤៖ អ្នកជំនាញអូស្ត្រាលីព្រមាន៖ «ការចាក់វ៉ាក់សាំងឲ្យបានទូទាំងពិភពលោក អាចនឹងត្រូវចំណាយពេល៦ឆ្នាំ»

១៥៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល៖ ការសាងសង់គម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងចាប់ផ្តើមនៅឆ្នាំក្រោយ

១៦៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសដាក់ទណ្ឌកម្មប្រឆាំងយោធាមីយ៉ាន់ម៉ា

១៧៖ ក្រសួងសុខាភិបាល ចេញសេចក្តីក្រើនរំលឹកអំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្ត នៅថ្ងៃទី១១ ខែកុម្ភៈនេះ និងថ្ងៃបន្តបន្ទាប់

១៨៖ ម៉ិកស៊ីកូ អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinovac, CanSino

១៩៖ ឥណ្ឌា, ចិន យល់ព្រមដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែន ជុំវិញបឹងហិម៉ាឡៃយ៉ា

២០៖ ប្រទេសថៃរកឃើញមនុស្ស ២០១នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

- ព័ត៌មាន Fresh News Plus

១៖ Facebook នឹងកាត់បន្ថយជាបណ្តោះអាសន្ន មាតិកានយោបាយ សម្រាប់អ្នកប្រើប្រាស់ នៅប្រទេសមួយចំនួន

២៖ កិច្ចព្រមព្រៀងលក់អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក ឱ្យទៅក្រុមហ៊ុន Oracle និង Walmart ប្រហែលជាត្រូវលុបចោល

៣៖ ព្រឹត្តិការណ៍ពានរង្វាន់ Oscars ឆ្នាំ២០២១ នឹងចាប់ផ្តើមនៅខែមេសាខាងមុខ តាមរយៈការផ្សាយផ្ទាល់ចេញពីតំបន់ជាច្រើន

៤៖ ចំណេះដឹងទូទៅ៖ អង់សាន ស៊ូជី ជាអ្នកនយោបាយដែលជាប់ឃុំយូរជាងគេលើលោក, ឈ្វេងយល់ពីជីវិតនយោបាយស្ត្រីឆ្នើមរូបនេះ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com