(ស្វីស)៖ បេក្ខជនទាំង៥រូប ដែលសុទ្ធសឹងតែកាន់តំណែងធំក្នុងសមាគមសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានត្រៀមខ្លួនរួចជាស្រេច ក្នុងការឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានថ្មីរាត្រីស្អែកនេះ នៅទីស្នាក់កណ្តាលស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស ដើម្បីជំនួសកៅអីលោក Sepp Blatter ដែលបានប្រកាសចុះចេញពីតំណែងកាលពីដើមខែ មិថុនា ឆ្នាំ២០១៥ដោយសារវិបត្តិ ពុករលួយផ្ទុះឡើយខ្លាំងក្លា ។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា នេះជាការបោះឆ្នោតជ្រើសរើសប្រធានទី៩ ក្នុងអាណត្តិទី២៨ ដើម្បីបន្តដឹកនាំស្ថាប័នដែល មិនគិតពីប្រាក់កំរៃ ដែលធ្វើការសំខាន់ទៅលើកីឡាបាល់ទាត់ទាំងផ្នែកយុវជន បាល់ទាត់នារី និងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ជាដើមដែលមានរយៈពេល៤ម្តងដូចគ្នា ។

ប្រធានស្តីទី FIFA លោក Sepp Blatter រួមជាមួយប្រធាន UEFA លោក Michel Platini ពុំត្រូវបានអនុញ្ញាតឲ្យឈរ ឈ្មោះឡើយ ដោយសារត្រូវក្រុមប្រឹក្សាវិន័យព្យួរមុខតំណែងរហូតដល់ទៅ៦ឆ្នាំដូចគ្នា ខណៈដែលអគ្គលេខាធិការ FIFA លោក Jerome Valcke ព្យួរមុខតំណែងរហូតដល់១២ឆ្នាំឯណោះ ដោយជំនួសមកវិញដោយព្រះអង្គម្ចាស់ Ali bin al-Hussein អនុប្រធាន FIFA ទទួលបន្ទុកកីឡានៅទ្វីបអាស៊ី, ពាណិជ្ជករ Toyo Sexwale ទទួលបន្ទុកីឡា ទ្វីបអាហ្វ្រិក ។

ប្រធានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC) លោក Sheikh Salman bin Ebrahim, លោក Jerome Champagne អតីតអគ្គលេខាធិការ FIFA និងរួមជាមួយលោក Gianni Infantino អគ្គលេខាធិការសហព័ន្ធបាល់ទាត់ ប្រចាំទ្វីបអឺរ៉ុប UEFA ។
សូមបញ្ជាក់ដែរថា សមាជិកទាំង២០៩ប្រទេសរបស់ FIFA និងមន្រ្តីកំពូលៗ សុទ្ធតែមានសិទ្ធិក្នុងការបោះឆ្នោត (Vote) ជ្រើសរើសប្រធានថ្មីទាំងអស់ ដើម្បីធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ និងលុបបំបាត់រឿងអាស្រូវពុករលួយ ក្រោយផ្ទុះឡើង យ៉ាងកក្រើកក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ៕