(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០៨,២៨២,២០៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៣៧៧,២៨៥នាក់ និងជាសះស្បើយឡើងវិញ ៨០,៣១៧,១៥០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៨,០០២,២៤០នាក់ ស្លាប់ចំនួន ៤៨៦,៩២២នាក់ និងជាសះស្បើយចំនួន ១៧,៩៣០,៨១៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១០,៨៨០,៤១៣នាក់ ស្លាប់ចំនួន ១៥៥,៤៨៤នាក់ និងជាសះស្បើយ ១០,៥៨៧,៣៥១នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៩,៧១៦,២៩៨នាក់ ស្លាប់ ២៣៦,៣៩៧នាក់ និងជាសះស្បើយ ៨,៦៤៣,៦៩៣នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖