(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាទិញឧទ្ធម្ភាគចក្រម៉ូដែល Bell 429 ពីTextron Inc. ដែលជាក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រដ៏ធំមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា៖ «ការទិញឧទ្ធម្ភាគចក្រ Bell 429 ដ៏ទំនើបនេះ បញ្ជាក់ពីទំនុកចិត្តរបស់ក្រុមហ៊ុន ជីប ម៉ុង លើឧទ្ធម្ភាគចក្រម៉ាក Bell ដែលអាចជួយជំរុញពាណិជ្ជកម្មក្រុមហ៊ុនឲ្យកាន់តែរីកចម្រើន។ឧទ្ធម្ភាគចក្រម៉ូដែល Bell 429 រួមនឹងឧទ្ធម្ភាគចក្រម៉ូដែល Bell 505s ដែល យើង មាន ស្រាប់ នឹង បម្រើតម្រូវការនៃពាណិជ្ជកម្មជីប ម៉ុងដែលកំពុងរីកលូតលាស់ទៅមុខឥតឈប់ឈរ»

អ្នកឧកញ៉ា លាង ម៉េង បានបន្ថែមទៀតថា នេះក៏ជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ចស្របតាមគោលនយោបាយណែនាំ និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលផងដែរ។

កន្លងមក ជីប ម៉ុង ធ្លាប់បានបញ្ជាទិញឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងរួចមកហើយគឺឧទ្ធម្ភាគចក្រម៉ូដែល Bell UX-505 និងម៉ូដែល Bell UX-506 សម្រាប់បម្រើដល់ ពាណិជ្ជកម្មរបស់ខ្លួន ៕