(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល ចេញប្រកាសផ្លូវការ៖ ករណីអ្នកជំងឺកូវីដ១៩ម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក្នុងវ័យ៥៥ឆ្នាំ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២៦លាននាក់ ស្លាប់ជាង ២លាន ៧៦ម៉ឺននាក់ និងជាសះស្បើយ ១០១លាន ៧១ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់៩៦នាក់ ខណៈអ្នកជំងឺចំនួន១៨នាក់ជាសះស្បើយ

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,១៦៥នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

៥៖ កម្ពុជាគ្រោងទិញវ៉ាក់សាំង Sinovac ចំនួន៤លានដូសបន្ថែមទៀតពីភាគីចិន ដើម្បីចាក់ជូនពលរដ្ឋឥតគិតថ្លៃ

៦៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុកម្មនៅតែបន្តនៅថ្ងៃសុក្រនេះ, ចំនួនអ្នកស្លាប់កើនលើស ៣០០នាក់»

៧៖ លោក ឃួង ស្រេង អំពាវនាវដល់ម្ចាស់ផ្ទះ និងបន្ទប់ជួល ពិនិត្យលទ្ធភាពបញ្ចុះថ្លៃ ឬលើកលែងយកថ្លៃជួល

៨៖ ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន ១៣៤នាក់ថែមទៀត

៩៖ រាជរដ្ឋាភិបាលអំពាវនាវដល់ម្ចាស់អគារទីតាំងអាជីវកម្ម កុំបញ្ឈប់កិច្ចសន្យា ឬបណ្ដេញអ្នកជួល ដែលមិនមានលទ្ធភាពបង់ថ្លៃជួល ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ១៩

១០៖ ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ៥៩,១១៨នាក់, ស្លាប់២៥៧នាក់

១១៖ ក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតថា ភាគច្រើនអ្នកស្លាប់នៃជំងឺកូវីដ១៩គឺអ្នកបានចាក់វ៉ាក់សាំងរួច

១២៖ អាមេរិកព្រមានកូរ៉េខាងជើង ចំពោះការធ្វើតេស្តមីស៉ីលថ្មី, កូរ៉េខាងជើងប្រាប់ពីប្រភេទអាវុធ ដែលខ្លួនទើបតេស្ត

១៣៖ លោកស្រី យក់ សម្បត្តិ ពន្យល់អំពីលក្ខខណ្ឌ និងប្រសិទ្ធភាព វ៉ាក់សាំង Sinovac ដែលកម្ពុជាទិញពីចិន១.៥លានដូស

១៤៖ សហរដ្ឋអាមេរិក-អង់គ្លេស បញ្ចូលក្រុមហ៊ុនសម្ព័ន្ធដ៏ធំ គ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ក្នុងបញ្ជីខ្មៅ

១៥៖ លោក វង្សី វិស្សុត៖ កម្ពុជាគ្មានបញ្ហាចោទពីថវិកាសម្រាប់ការទិញវ៉ាក់សាំងនោះទេ, វ៉ាក់សាំងមិនតិចជាង១០លានដូស នឹងមកដល់ជាបន្តបន្ទាប់ នៅចុងឆ្នាំនេះ

១៦៖ លោក មូន ចែអ៉ីនថាកូរ៉េទាំងពីរ, សហរដ្ឋអាមេរិកគួរតែបន្តកិច្ចសន្ទនា មិនមែនបង្កើតបញ្ហានោះទេ

១៧៖ មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ កម្ពុជាមានធនធានថវិកាគ្រប់គ្រាន់ សម្រាប់ទប់ទល់នឹងវិបត្ដិកូវីដ-១៩

១៨៖ ក្រុមហ៊ុន Pfizer-BioNTech ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង លើក្មេងៗអាយុចាប់ពី ៦ខែដល់១១ឆ្នាំ

១៩៖ រាជរដ្ឋាភិបាល ចំណាយ២៦លានដុល្លារហើយ សម្រាប់ឧបត្ថម្ភដល់កម្មករ និយោជិតដែលបាត់បង់ការងារ

២០៖ លោក ចូ បៃដិន ប្រកាសក្តែងៗ៖ «ចិនមិនអាចក្លាយជាមហាអំណាចទី១ លើលោកបានឡើយ នៅក្នុងអាណត្តិរបស់ខ្ញុំ»

២១៖ ក្រសួងទេសចរណ៍ចេញសារាចរណែនាំ ៨ចំណុច ពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរទូទាំងប្រទេស នាឱកាសឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរខាងមុខ

២២៖ គោលដៅថ្មីរបស់លោក ចូ បៃដិន៖ «ចាក់វ៉ាក់សាំងឲ្យបាន ២០០លាននាក់ នៅក្នុងរយៈពេល ១០០ថ្ងៃ»

២៣៖ បុគ្គលក្លែងត្រា និងហត្ថលេខាសម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បោកប្រាស់ពលរដ្ឋរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាល ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ

២៤៖ សហរដ្ឋអាមេរិក៖ មនុស្ស៥នាក់ស្លាប់ ដោយសារព្យុះកំណាចថូណាដូ បោកបក់រដ្ឋអាឡាបាម៉ា

២៥៖ World Bank: សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា៥.២% នៅឆ្នាំ២០២២

២៦៖ សហរដ្ឋអាមេរិក-តៃវ៉ាន់ ពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រ សំដៅទប់ឥទ្ធិពលចិន

២៧៖ បង្ក្រាបជនជាតិចិន និងវៀតណាមសរុប១៤នាក់ បន្លំជាមន្ដ្រីសុខាភិបាលចុះយកសំណាកជនជាតិចិន និងចាប់បង្ខាំងជំរិតទារលុយ៣ម៉ឺនដុល្លារ

២៨៖ ហ្វីលីពីនប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ជិត១ម៉ឺននាក់ថែមទៀត ក្នុងរយៈពេលមួយថ្ងៃ

២៩៖ ក្រសួងព័ត៌មាន សម្រេចបិទអាជីវកម្មគេហទំព័រចំនួន២ទៀត ក្រោយផ្សាយព័ត៌មានបំភ្លៃការពិត និងបង្កចលាចលដល់សង្គម

៣០៖ ថៃគ្រោងលើកលែង «ការធ្វើចត្តាឡីស័ក» លើភ្ញៀវទេសចរ ក្នុងខេត្ត Phuket

- ព័ត៌មាន Fresh News Plus

១៖ ចំណេះដឹងទូទៅ៖ ប្រភេទសត្វព្រៃកម្រ និងសត្វព្រៃជិតផុតពូជ ដែលកំពុងរស់នៅក្នុងដែនការពារធម្មជាតិកម្ពុជា

២៖ អតីត CEO របស់ Google បរិច្ចាគប្រាក់១៥០លានដុល្លារ សម្រាប់ការស្រាវជ្រាវជីវវិទ្យា និង AI

៣៖ អង់គ្លេស បំបាក់ក្រុមឈរនៅចំណាត់ថ្នាក់២១០ សាំងម៉ារ៉ាំង ចាស់ដៃនៅថ្ងៃបើកឆាកជម្រុះ World Cup 2022

៤៖ FFC បង្ហាញគ្រូបង្វឹកថ្មីក្រុមជម្រើសជាតិកម្ពុជាផ្លូវការ គឺលោក Ryu Hirose

៥៖ ព្រឹត្តិការណ៍បាល់ទាត់ Premier League រដូវកាលថ្មី ឆ្នាំ២០២១-២២ នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា

៦៖ កីឡាករបាល់ទាត់យុវជនអ៉ីតាលី Guerini ស្លាប់វ័យ ១៩ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

៧៖ តារាប៊ូលីវូដល្បីម្នាក់ «វិជ្ជមានកូវីដ-១៩» ក្រោយពីឥណ្ឌា ទើបតែរកឃើញវីរុស COVID-19 ស៊េរីថ្មីមួយប្រភេទ ដែល បំប្លែងខ្លួនទ្វេដង

៨៖ អបអរសាទរ! ឈុតតំណាងជាតិគ្រងដោយបេក្ខនារីកម្ពុជា លីវ ជីលី ឈរនៅលេខរៀងទី១ ក្នុង «Top10»

៩៖ តារាចម្រៀង សុគន្ធ នីសា ប្រកាសថា ខ្លួនជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ប៉ុន្តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត

១០៖ កីឡាករបឹងកេត ៣រូបវិលចូលទីលានបណ្ដើរៗ ក្រោយធូរស្រាលច្រើនពីរបួស

១១៖ ពិធីការិនីហង្សមាស កែវ ចាន់និមល បញ្ជាក់ថាខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្ននៅធ្វើចត្តាឡីស័ក ក្នុងផ្ទះបន្តទៀត

១២៖ ប៉ែន ស្រីពេជ្រ ប្រកាសថា ស្វាមីរបស់ខ្លួនជាសះស្បើយពីជំងឺកូវីដ-១៩

១៣៖ Apple ជាក្រុមហ៊ុនមួយ ដែលបានទិញក្រុមហ៊ុនបច្ចេកវិទ្យា AI ច្រើនជាងគេបំផុត នៅប៉ុន្មានឆ្នាំចុងក្រោយនេះ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com