(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញទទួលទេយ្យទានមួយចំនួន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក សម្រាប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅតាមមណ្ឌលចត្តាឡីស័ក ក្នុងមូលដ្ឋានខណ្ឌសែនសុខ ពីសម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿន ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូមហាសុខមោ ព្រះអនុគណខណ្ឌសែនសុខ ព្រះចៅអធិការវត្តសំរោងអណ្តែត និងជាព្រះអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ។

អំណោយមនុស្សធម៌ដែលទទួលបានពីសម្តេចព្រះសាក្យមុនីរួមមាន៖ អង្ករ១តោនកន្លះ មី៥០កេស ទឹកសុទ្ធ៥០កេស ទឹក្រូច១០កេស ទឹកត្រី២៥យួរ ទឹកសុីអីវ២៥យួរ ត្រីខកំប៉ុង២៥យួរ។

ក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌសែនសុខ កងកម្លាំង និងប្រជាពលរដ្ឋទូទាំងខណ្ឌ សូមគោរពថ្លែងអរណរព្រះគុណ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិក សិក្សាជាតិ សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូមហាសុខមោ ព្រះអនុគណខណ្ឌសែនសុខ ព្រះចៅអធិការវត្តសំរោងអណ្តែត និងជាព្រះអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ និងចែករំលែកនូវទេយ្យទាន ដែលបានមកពីការប្រគេនរបស់ពុទ្ធបរិស័ទ ពីការផ្គត់ផ្គង់ព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងទីអារាម ជូនដល់អាជ្ញាធរដើម្បីចែករំលែកដល់អ្នកខ្វះខាតទីទ័លក្រក្នុងមូលដ្ឋានខណ្ឌ។

សូមថ្វាយ ព្រះពរសម្តេចមានព្រះសុខភាពល្អ បរិបូរព្រះជន្មាយុយឺនយូរ និងគង់ជាម្លប់ដ៏ត្រជាក់ ដល់កូនចៅទូរទាំងខណ្ឌសែនសុខតរៀងទៅ៕