(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើល យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់អតីតយុទ្ធជនកម្ពុជា នៅសាលាខេត្តក្រចេះ។

លោកអភិបាលខេត្តបានបញ្ជាក់ថា «យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់អតីតយុទ្ធជនកម្ពុជាទូទាំងខេត្តក្រចេះនេះ គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អំពីសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានពលីជួយជាតិមាតុភូមិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ ហើយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺដើម្បីការពារសុខភាពខ្លួនឯងការពារក្រុមគ្រួសារ និងសហគមន៍ផងដែរ»

ក្នុងនោះដែលលោក បានជំរុញលើកទឹកចិត្តឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ សូមមកចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង សូមបន្តគោរព និងអនុវត្ត ការធ្វើចត្តាឡីស័កនៅតាមផ្ទះ។ សូមកុំជឿតាមពាក្យចចាមរាម ដែលថា ការចាក់វ៉ាក់សាំងការពារនេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ឬដល់អាយុជីវិត គឺមិនពិតទេ ការចាក់វ៉ាក់សាំងនេះ គឺការពារសុខភាពរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់យើង ឲ្យជៀសផុតពីជម្ងឺរាត្បាតជាសកលកូវីដ១៩។

ដោយការយកចិត្តទុកដាក់ និងក្តីព្រួយបារម្មណ៍ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ពីប្រមុខដឹកនាំរបស់រាជរដ្ឋបាល មិនអាចកាត់ថ្លៃបាន គឺការផ្តល់ឲ្យនូវថ្នាំវ៉ាក់សាំងការពារជំងឺកាចសាហាវ ដែលកំពុងឆ្លងរីករាលជាសកល ឲ្យទទួលបានវ៉ាក់សាំងដើម្បីការពារពីការឆ្លងនូវជម្ងឺនេះ តំណាងឲ្យអតីតយុទ្ធជន បានសម្តែងអារម្មណ៍សប្បាយចិត្ត និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅនូវគុណូបការៈមិនអាចកាត់ថ្លៃបានចំពោះការគិតគូរ និងយកចិត្តទុកដាក់ពួកគាត់ជាអតីយុទ្ធ ពីប្រមុខដឹកនាំ។

ក្នុងនោះដែរលោក រស់ សារ៉េត អតីត្តមេបញ្ជាការងអាវុអហត្ថខេត្តក្រចេះ បានចូលនិវត្តន៍ តំណាងឲ្យអតីតយុទ្ទជនកម្ពុជាខេត្តក្រចេះ សូមថ្លែងអំណរអគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកទេសរដ្ឋមន្រ្តី គន់ គីម អគ្គេលេខាធិការសមាគមយុវជនកម្ពុជាទូទាំងប្រទេស និងសូមថ្លែងអំណរអរគុណលោកអភិបាលខេត្ត និងក្រុមការងារថ្នាក់ជាតិដែលបានខិតខំខ្នាស់ខ្នែងងយកចិត្តទុកដាក់ក្នុង ការជួយការពារដល់សុខភាព អតីតយុទ្ធជន ខេត្តក្រចេះ ក៏ដូចជាអតីតយុទ្ធជនទូទាំងប្រទេស ជាពិសេសធ្វើឲ្យពួកគាត់ទាំងមានសុខភាពល្អ ធានាបាននៃការស់នៅដោយសមប្រកប ដូចឆ្នេះអប់អរចំពោះ វត្តមានដ៍ធំធេងរបស់អតីតយុទ្ធជនយើង ដែលមានវត្តមាននៅទីនេះ សុំណុំដល់បងប្អូនអតីតយុទ្ធជន សុំឲ្យបងប្អូនធ្វើការស្មក័ចិត្តទាំងអស់គ្នាពិសេសជំរុញឲ្យគ្រួសារបងប្អូនប្រពន្ធកូន ញាតិជិតខាង មកចាក់វ៉ាក់សាំងដើម្បីទទួលបានសុខសុវត្តិភាពទាំងអស់គ្នា ចៀសវាងសុខភាពមិនប្រសើរ ដូចឆ្នេះសុំឲ្យអតីតយុទ្ធជនខេត្តក្រចេះមកចូលរួមទាំងអស់គ្នា៕