(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែមេសានេះបានចេញមកច្រានចោលដំណឹងអកុសលមួយថា ក្រសួងសុខាភិបាលផ្អាកការចាក់វ៉ាក់សាំងស៉ីណូហ្វាមសម្រាប់អ្នកដែលបានចាក់លើកទី១។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាព័ត៌មាន មិនពិតទេ។ សុំបងប្អូនកុំជឿ ហេីយសុំកុំបន្តចែកចាយ។ ខ្ញុំសុំច្រានចោលទាំងស្រុងនូវការផ្សាយបែបក្លែងបន្លំនេះ»

បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានសំណូមពរអាជ្ញាធរ ជួយចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕