(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ១៧៨នាក់ ភាគច្រើនបំផុតនៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៣៨នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣៨លាននាក់ ស្លាប់ជាង ២លាន ៩៧ម៉ឺននាក់ និងជាសះស្បើយជាង ១១១លាននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់បុរសជនជាតិខ្មែរម្នាក់ អាយុ៥៨ឆ្នាំ ដោយសារជំងឺកូវីដ១៩ នៅខេត្តកំពង់ស្ពឺ

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨១៩នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ ក្រសួងសុខាភិបាលប្រកាសអំពីករណីជនជាតិបារាំងម្នាក់អាយុ៨៦ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩

៦៖ ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៨៥,២៤៨នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

៧៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឱ្យដំណើរការសាលាដំបូងខេត្តកែប

៨៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំពាវនាវគ្លីនិកឯកជនដែលមានរថយន្ដសង្គ្រោះបន្ទាន់ សូមចូលរួមជាមួយក្រសួងសុខាភិបាល ដើម្បីដឹកអ្នកជំងឺកូវីដពីមូលដ្ឋាន ទៅកាន់កន្លែងព្យាបាលនៅកោះពេជ្រ

៩៖ ប្រេស៊ីលរាយការណ៍ពីអ្នកស្លាប់ដោយសារកូវីដ-១៩ ដល់ទៅ ៣,៨០៨នាក់ ក្នុងពេលតែមួយថ្ងៃ

១០៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញឈ្មោះប្រទេសទាំង៦៨ ដែលធ្លាប់ធ្វើទស្សនកិច្ច និងចូលរួមប្រជុំ ក្នុងរយៈពេលជាង៤២ឆ្នាំ នៃការងាររបស់សម្តេច

១១៖ អេហ្ស៉ីបឃាត់ទុកកប៉ាល់យក្សដែលបង្កការរាំងស្ទះ នៅព្រែកជីកស៊ុយអេ និងទារសំណងជិត១ពាន់លានដុល្លារ

១២៖ ក្រសួងសុខាភិបាល កំណត់យកខេត្តស្វាយរៀង ជាភូមិសាស្ត្រអនុវត្តកាតព្វកិច្ចពាក់ ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

១៣៖ ក្រុមបាតុករមីយ៉ាន់ម៉ាលាប និងបាញ់ទឹកថ្នាំពណ៌ក្រហមនៅតាមដងផ្លូវ, ជញ្ជាំង និងចំណតរថយន្ត នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី

១៤៖ លោកស្រី ឱ វណ្ឌឌីន៖ ចូលឆ្នាំនៅផ្ទះ សម្រាប់អបអរឆ្នាំថ្មី ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ ឱ្យបានក្នុងពេលឆាប់ៗ

១៥៖ ជាលើកដំបូង! ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «១,៣៣៥នាក់ក្នុង១ថ្ងៃ» ភាគច្រើននៅបាងកក និងឈៀងម៉ៃ

១៦៖ ១៣ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជាង ៥៤ម៉ឺននាក់

១៧៖ បារាំងសម្រេចផ្អាករាល់ជើងហោះហើរទាំងទៅ និងមកពីប្រទេសប្រេស៊ីល ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩

១៨៖ ចិនជំរុញឲ្យសហរដ្ឋអាមេរិកចាត់វិធានការចំពោះការសម្រេចចិត្តរបស់ជប៉ុន ក្នុងការបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរចូលសមុទ្រ ដោយផ្អែកលើអង្គហេតុ ជាជាងគិតពីប្រទេសជាក់លាក់ណាមួយ

១៩៖ លោក ចូ បៃដិន គ្រោងប្រកាសដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន នៅថ្ងៃទី១១ ខែកញ្ញា

២០៖ របាយការណ៍ថ្មី៖ កូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញក្នុងឆ្នាំ២០២១នេះ

២១៖ រុស្ស៊ីបានហៅសហរដ្ឋអាមេរិកថាជាសត្រូវ ហើយបានព្រមានឲ្យដកនាវាចម្បាំង ពួកគេឲ្យនៅឆ្ងាយពីតំបន់គ្រីមៀ

២២៖ រដ្ឋបាលលោក ចូ បៃដិន យល់ព្រមបន្តលក់អាវុធតម្លៃជាង២៣ពាន់លានដុល្លារ ឱ្យអេមីរ៉ាតអារ៉ាប់រួម

២៣៖ លោក ចូ បៃដិន បញ្ជូនប្រតិភូក្រៅផ្លូវការ ឲ្យទៅបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់

២៤៖ លោក បៃដិនស្នើឱ្យមានកិច្ចប្រជុំកំពូលជាមួយលោក ពូទីន ក្រោយរុស្ស៊ីហៅអាមេរិកថា «សត្រូវ» ជុំវិញសំណុំរឿងអ៊ុយក្រែន

២៥៖ ចិនផ្ញើសារព្រមានច្បាស់ៗទៅតៃវ៉ាន់ និងអាមេរិក តាមរយៈសមយុទ្ធយោធា «ត្រៀមប្រយុទ្ធ»

- ព័ត៌មាន Fresh News Plus

១៖ PSG ទម្លាក់ក្រុមការពារជើងឯក Bayern Munich ចេញពី Champions ដោយគ្រាប់បាល់ក្រៅដី

២៖ ចិនព្រមានដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន ៣៤ ថាអាចនឹងមានវាសនាដូច Alibaba

៣៖ Chelsea ឡើងវគ្គ ៤ក្រុមនៃ UCL បញ្ចប់រយៈពេល ៧ឆ្នាំនៃការរង់ចាំ ទោះចាញ់ Porto ក៏ដោយ

៤៖ កីឡាករតេន្នីសសញ្ជាតិរុស្ស៊ី Medvedev តេស្តវិជ្ជមាន COVID-19 ខកខានប្រជែងពាន Monte Carlo Masters

៥៖ ធនាគារកណ្ដាលចិន ប្រកាសថា ក្រុមហ៊ុន Ant Group របស់លោក Jack Ma ត្រៀមចុះបញ្ជីជាក្រុមហ៊ុនកាន់កាប់ ហិរញ្ញវត្ថុផ្លូវការ

៦៖ ចំណេះដឹងទូទៅ៖ ឥណ្ឌា និងប៉ាគីស្ថានក្នុងសម័យអាណានិគម (ភាគ ៥)

៧៖ ក្លិប Man City នៃលីគកំពូលអង់គ្លេស PL បានអបអរសារទពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ លើកបណ្តាញសង្គម

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com