(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ដោយបន្តការអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មានផ្លូវការ Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ជារួមថា ការបើកដំណើរការអាជីវកម្មលក់ដូរម្ហូបអាហារ ភេសជ្ជៈ ត្រូវបិទនៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ទាបភ្លឺ ហើយការលក់ដូរគ្រឿងស្រវឹង និងការជួបជុំនានាត្រូវបានហាមឃាត់ផងដែរ លើកលែងតែការជួបជុំនៅក្នុងគ្រួសារដែលមានសមាជិកនៅក្នុងផ្ទះតែមួយ៕