(ភ្នំពេញ)៖ ផ្សារកសិផលធម្មជាតិរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងស្វែងរករោងម៉ាស៊ីនកិនស្រូវ ជាដៃគូទាំងឡាយណា ដែលមានទឹកចិត្តនិងបេះដូងសប្បុរសធម៌ ជួយប្រជាជនក្នុងស្ថានភាពលំបាក ក្នុងការផ្គត់ផ្គងការបញ្ជាទិញអង្ករ ចាប់ពី១០០តោន ដល់ ១០០០តោន។ នេះបើផ្អែកតាមផេកផ្លូវការរបស់ អ្នកឧកញ៉ា ដែលបានផុសមុននេះ។

ការសហការនេះ នឹងកាន់តែពិសេសថែមទៀត បើសិនខាងរោងម៉ាស៊ីន អាចចរចាលក់ក្នុងតម្លៃ យោគយល់ណាមួយ ទៅតាមតម្រូវការជាក់ស្ដែង ជាពិសេស គឺដើម្បីរួមចំណែក ជួយដល់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍កម្ពុជាសព្វថ្ងៃនេះ។

ការប្រកាស ស្វែងរកដៃគូសហការផ្គត់ផ្គង់ អង្ករដល់រាប់ពាន់តោនក្នុងតម្លៃដើមនេះ ធ្វើឡើងដើម្បីទប់ទល់នឹងការឡើងថ្លៃអង្ករខុសប្រក្រតីក្នុងទីផ្សារផង និង ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការស្បៀងជាចាំបាច់ផង។ សកម្មភាពនេះបានបង្ហាញ ឲ្យឃើញថា អ្នកឧកញ៉ា ដែលមានកំណើត ក្នុងត្រកូលកសិករមកពី ខេត្តព្រៃវែង ធ្លាប់បានចូលរួមបរិច្ចាគទឹកប្រាក់ ជិត ១០លានដុល្លារ ជាមួយរដ្ឋាភិបាល រូបនេះបានគិតគូពីសុខទុក្ខប្រជាជនជាខ្លាំង។

ដូចដែលបងប្អូនបានដឹងហើយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យតែប្រកាសជាសាធារណៈហើយ គឺដឹកតែធ្វើហើយដូចនេះ ប្រសិនបើបងប្អូន ជាពិសេសអ្នកនៅភ្នំពេញចង់បានអង្គរធូរថ្លៃ សុទ្ធតែល្អ មានគុណភាព តាមស្ដង់ដា សូមទាក់ទងទិញនៅផ្សារកសិផលធម្មជាតិឡេងណាវ៉ាត់ត្រា គ្រប់សាខាទាំងអស់ក្នុង រាជធានី ភ្នំពេញ។

ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត់ត្រា មានបន្លែត្រីសាច់ ដែលមានប្រភពច្បាស់លាស់ ផលិតតាមស្ដង់ដារ ដែលគិតគូរពីសុខភាព មានលក់នៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា! កសិផលជាតិគិតសុខភាពជាចម្បង។ មិនចាំបាច់ចេញពីផ្ទះក៏បានហូប
កុម្មង់តាម Appឥលូវនេះ
- Google Play store: https://bit.ly/3ed9GlW
- Appstore: https://apple.co/2JXDqW0