(ភ្នំពេញ)៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើការណែនាំស្តីពីការចាក់វ៉ាក់លើកទី២ (Sinopharm) ជូនកងទ័ព និងគ្រួសារ នៅតាមបណ្តាកងឯកភាពជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងលិខិតរបស់ក្រសួងការពារជាតិដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ស្ថិតក្នុងសភាពការណ៍ចាំបាច់ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលមិនអនុញ្ញាតឱ្យធ្វើដំណើរឆ្លងពីខណ្ឌមួយទៅខណ្ឌមួយ ក្នុងរាជធានីភ្នំពេញ។ ដូច្នេះអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ សូមធ្វើណែនាំស្តីពីការចាក់វ៉ាក់លើកទី២ (Sinopharm) ជូនកងទ័ព និងគ្រួសារ៕

ខាងក្រោមនេះជាលិខិតទាំងស្រុងរបស់ក្រសួងការពារជាតិ៖