(ភ្នំពេញ)៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២ នៅក្នុងគម្រោង លែនម៉ាក ២៧១ សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌមានជ័យ ចាប់ដំណើរការពីថ្ងៃទី២២ ខែមេសានេះ ដោយមានប្រជាពលរដ្ឋអញ្ជើញមកចាក់វ៉ាក់សាំងសរុបចំនួន៨០០នាក់ ក្នុងថ្ងៃនេះ។

ប្រជាពលរដ្ឋដែលអញ្ជើញមកចាក់វ៉ាក់សាំងដូសទី២ ត្រូវភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ។

គម្រោង លែន ម៉ាក ២៧១ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវ៣៧១ តភ្ជាប់ទៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យ ដែលត្រូវចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី២ សូមអញ្ជើញមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា៕