(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង ក្រោមការយកចិត្តទុក្ខដាក់ពីសំណាក់លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្ត្រីក្រោមឱវាទ និងកម្លាំប្រជាការពារ ខណ្ឌ ចុះធ្វើការណែនាំតាមឧគ្ឃោសនៈស័ព្ទ ដោយធ្វើការសម្របសំរួលដល់បងប្អូនអាជីវករ ដែលធ្វើការលក់ដូរអីវ៉ាន់ ឬទំនិញគ្រប់មុខពិសេសទំនិញគ្រឿងបរិភោគដូចជាបន្លែ បង្ការ ត្រីសាច់។ល។និង។ល។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅតាមដងផ្លូវ៣០០ កែង១១៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញអោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ជៀសវាងការរីករាលដាលនៃជំងឺកូវីដ១៩។ ដូចនេះយើងត្រូវរួមគ្នាអនុវត្តតាមការណែនាំគឺ «៣ការពារ ៣កុំ» ផងដែរ៕