(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកាសលក់អង្ករដែលមានតម្លៃក្រោមទីផ្សារ ពីសំណាក់ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា គេសង្កេតឃើញថា មានបងប្អូនប្រជាជនខ្មែរជាច្រើនគ្រួសារ បានបញ្ជាទិញជាបន្តបន្ទាប់។ ទន្ទឹមគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ថា រាល់ការទិញផលិតផល អីវ៉ាន់ដល់ដៃចាំប្រគល់ប្រាក់ ខណៈចំនួនអតិថិជនកុម្ម៉ង់អង្ករកាន់តែមានចំនួនច្រើនលើសលុប។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈផេកផ្លូវការបានឲ្យដឹងយ៉ាងដូច្នេះថា «សូមបញ្ជាក់ពុកម៉ែបងប្អូនអីវ៉ាន់ដល់ដៃចាំប្រគល់លុយក្រុមការងារសម្រេចបន្ថែមដេប៉ូឡានចល័តបន្ថែម ដើម្បីផ្គត់ផ្គង់ជូនបងប្អូន ដោយសារការកុម្ម៉ង់ច្រើនលើសលុប ក្រុមការងារមិនអាចបំរើសេវាកម្មបានគ្រប់គ្នានោះទេ។ ដូចច្នេះហើយ ក្រុមការងានឹងប្រឹងប្រែងធ្វើឲ្យអស់លទ្ធភាព តាមដែលអាចធ្វើទៅបាន ក្រុមការងារធ្វើការដោយប្រុងប្រយ័ត្ន បើសិនមាននណាមួយឆ្លង Covid-19 នោះក្រុមការងារនិងមិនអាចធ្វើការងារនេះបន្តទៀតបានឡើយ។ សូមពុកម៉ែបងប្អូនមេត្តាយោគយល់។ កាលៈទេសៈនេះមានតែរួមគ្នាទេ ទើបយកឈ្នះ Covid-19»។

បើតាមរបាយការណ៍លក់អង្កររបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលធ្លាប់បញ្ចេញ បានបង្ហាញថា គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ មានបងប្អូនបញ្ជាទិញអង្ករចំនួន ៣៤ ៩២២ គ្រួសារទៅហើយ ខណៈបច្ចុប្បន្នកំពុងត្រៀមអង្ករ ៦០០តោនទៀត សម្រាប់ផ្គត់ផ្គង់បន្ត។

ដូចបងប្អូនបានជ្រាបស្រាប់ហើយ ក្នុងមួយតោន ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា លក់ខាតដើម ដល់ទៅ៤០ដុល្លារអាមេរិច ដោយតម្លៃមួយប៉ាវទម្ងន់ ៥០គីឡូក្រាម ប្រភេទអង្ករផ្កាម្លិះលេខ២ លក់ជូនអតិថិជនត្រឹមតែ ៧៦,០០០រៀលតែប៉ុណ្ណោះ។ តម្លៃនេះ បើធៀបទៅនឹងតម្លៃអង្ករទាំង លក់រាយ និងលក់បោះដុំ គឺគ្មានឡើយ ព្រោះតម្លៃអង្ករនៅលើទីផ្សារ មួយចំនួនត្រូវឈ្មួញឱកាសនិយម ដំឡើងថ្លៃតាមតែមាត់ខ្លួនថា កន្លែងខ្លះឡើងថ្លៃដល់មួយបាវជាង ១០ម៉ឺនរៀល ឬចូលជិត ២០ម៉ឺនរៀល ក៏មានដែរ។

ដូច្នេះសូមបងប្អូនអតិថិជនទាំងអស់ ឈប់បារម្ភពីបញ្ហានេះទៀតទៅ! អតិថិជនអាចកុម្ម៉ង់ទិញអង្ករ បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគសព្វមុខដទៃទៀត នៅតាមគ្រប់សាខា ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ដោយគ្រាន់តែបញ្ជាទិញតាមអនឡាញ ដោយគ្រាន់តែចូលទៅបញ្ជាក់លេខទូរស័ព្ទ និងទីតាំង លើហ្វេសប៊ុកផេក ផ្សារ ឡេង ណាវ៉ាត្រា ខាងបុគ្គលិកផ្សារនឹងទាក់ទងទៅអតិថិជនវិញមិនខាន៕