(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល ក្នុងការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ ក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ដ្រមួយចំនួន ដែលរដ្ឋបាលបានចេញផ្អាកការបណ្ដោះអាសន្ន ក្នុងករណីរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ១៩ រួមនឹងសេចក្ដីណែនាំនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅមានជាធរមាន៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖