(តាកែវ)៖ រដ្ឋបាលស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ អែក វណ្ណី ដែលរស់នៅភូមិជាវប្ដីខាងកើត ឃុំតាអូរ ដែលមានមុខរបរជា អ្នកដឹកបង្កងលក់នៅផ្សារទួលទំពូង និងផ្សារថ្មី រាជធានីភ្នំពេញ។

ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលស្រុកគិរីវង់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់មានប្រាស្រ័យទាក់ទង ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ១៩ខាងលើ ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានបន្ទាន់ ឬត្រូវយកសំណាក ក្នុងករណីចេញរោគសញ្ញាសង្ស័យ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកគិរីវង់៖