(ព្រះសីហនុ)៖ នៅទី២៥ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ ប្រើប្រាស់មធ្យោបាយចល័ត ដើម្បីដឹកជញ្ជូនគ្រឿងឧបភោគបរិភោគលក់ដូរដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយ និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងកំឡុងពេលនៃការបិទខ្ទប់ក្រុងព្រះសីហនុជាបណ្តោះអាសន្ននេះ។

សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕