(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងការអនុវត្តវិធានការនៅក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ នៅតាមបណ្ដារាជធានី-ខេត្ត។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានផ្លូវការនៅមុននេះបន្ដិច។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ដើម្បីសម្រួលឡើងវិញដល់ដំណើរការសេដ្ឋកិច្ច និងសង្គមកិច្ច រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាត ឲ្យមានការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយឡើងវិញ ក៏ដូចជាការបើកឲ្យដំណើរការឡើងវិញនូវរមណីដ្ឋានទេសចរណ៍ នៅតាមបណ្ដាខេត្ត លើកលែងតែតំបន់បិទខ្ទប់នៃភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល និងតំបន់បិទខ្ទប់ផ្សេងទៀត ដែលស្ថិតនៅជាធរមាន។

ក្នុងសភាពការណ៍ថ្មីនេះ និងក្នុងគោលដៅបន្ដប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅតាមបណ្ដារាជធានី-ខេត្ដ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីចេញ និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដូចខាងក្រោម៖