(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញមនុស្សចំនួន៦នាក់បន្ថែមទៀត ដែលកើតជំងឺកូវីដ១៩ រស់នៅស្រុកកងមាស, ស្រុកស្រីសន្ធរ និងស្រុកចំការលើ។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន រដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញនោះរួមមាន៖

* ទី១៖ ឈ្មោះ កុយ ស្រីកែវ អាយុ២២ឆ្នាំ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ
* ទី២៖ ឈ្មោះ ហួរ មួយឈ័រ អាយុ៥២ឆ្នាំ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ
* ទី៣៖ ឈ្មោះ សម្បត្តិ វ៉ាន់ឌី អាយុ២៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ជាកម្មការិនីរោងចក្រ 7NG
* ទី៤៖ ឈ្មោះ រ៉េន ស៉ីនាត អាយុ២៧ឆ្នាំ រស់នៅភូមិរកាអា ឃុំរកាអា ស្រុកកងមាស ជាកម្មការិនីរោងចក្រនៅស្រុកមុខកំពូល
* ទី៥៖ ឈ្មោះ បួន ប៊ុណ្ណាក់ អាយុ៣៤ឆ្នាំ រស់នៅភូមិកោះតាង៉ោ ឃុំសូរគង ស្រុកកងមាស
* ទី៦៖ ឈ្មោះ យិន ឡៃ អាយុ៦៥ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។