(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ឃុំប្រាំយាម នៅស្រុកស្រីសន្ធរ ក្រោយមានប្រជាពលរដ្ឋកើតជំងឺកូវីដ១៩ជាបន្ដបន្ទាប់។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។