(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើខ្លួនមនុស្ស ៧នាក់ទៀត ក្នុងនោះមាន៣នាក់ បានធ្វើការវិភាគសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និង៤នាក់ទៀត បានធ្វើតេស្តរហ័ស (Rapid Test)។

រដ្ឋបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជាមានទាំង៧នាក់នេះ ត្រូវរួសរាល់ទំនាក់ទំនងទៅកាន់អាជ្ញាធរ ឬមណ្ឌលសុខភាពដែលកៀកបំផុត ដើម្បីយកសំណាកវិភាគរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ក្រុង-ស្រុក ឬនៅផ្ទះដោយខ្លួនឯង រយៈពេល១៤ថ្ងៃ។

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ៖