(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ផ្នែកខ្លះ នៃភូមិសាស្ដ្រភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល និងត្រូវកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង»។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះការកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» រួមមាន៖

* «តំបន់លឿងទុំ»៖ ផ្នែកខ្លះនៃភូមិព្រែកក្ដី ចាប់ពីសាលាបុណ្យព្រែកក្ដី ទៅដល់រោងម៉ាស៉ិនកិនស្រូវ ប៉ែន រុំ
* «តំបន់លឿង»៖ ផ្នែកខ្លះនៃភូមិព្រែកក្ដី ចាប់ពីរោងម៉ាស៉ីនកិនស្រូវ ប៉ែន រុំ ទៅដល់បន្ទាយទាហាន។

ផែនទីនៃការរកំណត់ផ្នែកខ្លះ ក្នុងភូមិសាស្ដ្រភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ត្រូវបានភ្ជាប់មកជាមួយឧបសម្ព័ន្ធ នៃសេចក្ដីសម្រេចនេះ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល៖