(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៩ ខែឧសភានេះ បានប្រកាសពីការរកឃើញ បុគ្គលិកហាងសាច់អាំងសុវណ្ណាម្នាក់ នៅរាជធានីភ្នំពេញ ឆ្លងជំងឺកូវីដ១៩ និងមានអ្នកពាក់ព័ន្ធជាច្រើនទៀត នៅក្នុងខេត្តកោះកុង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា យោងតាមការជូនដំណឹងពីម្ចាស់ហាងសាច់អាំងសុវណ្ណា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ១៥៖៥៧នាទី បានបញ្ជាក់ថា មានបុរសជនជាតិខ្មែរម្នាក់ ឈ្មោះ ពៅ ភា អាយុ ១៨ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ន ស្ថិតនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ជាបុគ្គលិកបម្រើការងារនៅហាងរបស់ខ្លួន មានវិជ្ជមានកូវីដ១៩៕

រដ្ឋបាលខេត្តកោះកុង ក៏បានបង្ហាញអត្តសញ្ញាណអ្នកពាក់ព័ន្ធនឹងអ្នកកើតកូវីដ១៩ខាងលើ ផងដែរ ដូចសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖