(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្ដីសម្រេចបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះអគារស្នាក់នៅរបស់បុគ្គលិកសណ្ឋាគារ កាស៉ីណូហ្គោបូ អ៉ីស្ដ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា ក្រោយពេលបញ្ចប់ចត្តឡីស័ក អ្នកគ្រប់គ្រងអគារស្នាក់នៅរបស់បុគ្គលិក សណ្ឋាគារ កាស៉ីណូហ្គោបូ អ៉ីស្ដ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៖