(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រកឃើញមនុស្សចំនួន៧នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ៣នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ (ម្នាក់មកពីភ្នំពេញ) និង៤នាក់ទៀត មកពីប្រទេសថៃ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដខាងលើ ត្រូវរួសរានទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ៕