(ពោធិ៍សាត់)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៥នាក់ (ស្រី០៤នាក់) ដែលធ្វើដំណើរមកពីរាជធានីភ្នំពេញ ១នាក់, ខេត្តព្រះសីហនុ ១នាក់, ខេត្តស្វាយរៀង ១នាក់ និងខេត្តបាត់ដំបង ចំនួន២នាក់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។

គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៧២នាក់ (ស្រី៣៨នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៦ករណី (ស្រី០៣នាក់) មរណៈភាព ចំនួន៣នាក់ (ស្រី០២នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៦៣ករណី (ស្រី៣៣នាក់)៕