(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៩៣នាក់ ខណៈជាសះស្បើយ៦១២នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៦៤លាន ៨៨ម៉ឺននាក់ ស្លាប់ជាង ៣លាន ៤១ម៉ឺននាក់ និងជាសះស្បើយជាង ១៤៣លាន ៨១ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ ឥណ្ឌារាយការណ៍ពីករណីស្លាប់ច្រើនបំផុត «៤,៥២៩នាក់ក្នុង១ថ្ងៃ» ដោយសារកូវីដ-១៩ ខណៈមនុស្សជាង ២៦ម៉ឺននាក់ទៀតឆ្លង

៥៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចពីវិធានការរដ្ឋបាលបន្តសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ដោយកំណត់តំបន់លឿង និងតំបន់លឿងទុំ ហើយគ្មានតំបន់ក្រហមទៀតឡើយ

៦៖ ថៃបន្តមានមនុស្ស២៩នាក់ទៀតស្លាប់ ដោយសារកូវីដ-១៩ និងរកឃើញករណីឆ្លងថ្មីៗ ជិត៣,៤០០នាក់

៧៖ ទីតាំងភូមិសាស្ដ្រ ដែលត្រូវបានកំណត់ជា «តំបន់លឿងទុំ» ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខណៈតំបន់ក្រហមលែងមានទៀតឡើយ

៨៖ សហរដ្ឋអាមេរិក៖ មនុស្ស ២.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៣៣នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៩៖ លោក កើត រិទ្ធ បញ្ជាខាងអធិការកិច្ច និងរដ្ឋបាលតុលាការ ផ្ទៀងផ្ទាត់បញ្ជីវត្តមានចៅក្រម និងព្រះរាជអាជ្ញាឡើងវិញ, បើអវត្តមានខុសច្បាប់ ត្រូវលុបឈ្មោះចេញពីក្របខណ្ឌ

១០៖ វ៉ាក់សាំង Moderna និង Pfizer-BioNTech មានប្រសិទ្ធភាពទប់ទល់ កូវីដ-១៩បំបែ្លងថ្មីនៅឥណ្ឌា, នេះបើតាមអ្នកជំនាញកំពូលអាមេរិក

១១៖ ក្រសួងការបរទេស ប្រកាសអំពីលទ្ធផលនៃកិច្ចពិភាក្សាការងាររវាង ប្រមុខការទូតកម្ពុជា និងអគ្គរដ្ឋទូតអាមេរិក

១២៖ មន្ត្រីជាន់ខ្ពស់ UN អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន

១៣៖ ក្រសួងការបរទេសកម្ពុជា៖ អាមេរិកផ្តល់១១លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅកម្ពុជា

១៤៖ ពលរដ្ឋថៃងាកទៅរកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រៅប្រទេស ខណៈតម្រូវការក្នុងស្រុកកើនឡើងយ៉ាងគំហុក

១៥៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្រើនរំលឹកអ្នកចាក់វ៉ាក់សាំងរួចរាល់ សុំថែរក្សាបណ្ណចាក់វ៉ាក់សាំងកុំឱ្យបាត់បង់* រា

១៦៖ ទីបំផុតឥណ្ឌាប្រកាសថា នឹងផ្គត់ផ្គង់វ៉ាក់សាំងដល់កម្មវិធី COVAX ឡើងវិញ «ចាប់ពីចុងឆ្នាំ២០២១នេះ»

- ព័ត៌មាន Fresh News Plus

១៖ Benzema ត្រូវបានកោះហៅចូលជម្រើសជាតិបារាំង ដើម្បីលេង Euro 2020 ក្រោយអវត្តមានជិត ៦ឆ្នាំ

២៖ លោក ភា សុភ័ក្ដ្រា និងលោក អ៊ុក សុធី ត្រូវបានតែងតាំងជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា

៣៖ Amazon កំពុងចរចាទិញ ស្ទូឌីយោផលិតរឿង James Bond 007

៤៖ ចំណុចពិសេស៥យ៉ាង អ្នកគួរដឹងពីម្ចាស់មកុដ «Miss Universe 2020» កញ្ញា Angrea Meza មកពីម៉ិកស៉ិក

៥៖ តារាសម្តែងជើងចាស់ ម៉ែ ផល្លា បញ្ជាក់ថាខ្លួននិងកូនស្រី ជាសះស្បើយពីជំងឺកូវីដ-១៩ហើយ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com