(តាកែវ)៖ អាជ្ញាធរខេត្តតាកែវ បានចេញសេចក្តីសម្រេចស្តីពីការផ្អាកជាបណ្តោះអាសន្ននៅមន្ទីរសម្រាកព្យាបាល «ឡាក់គី» ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដោយអ្នកជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី។ នេះបើយោងតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។

តាមសេចក្តីសម្រេចដដែល បានឱ្យដឹងថា ការផ្អាកជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ៖