(កណ្តាល)៖ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកា និងជំនួយមនុស្សធម៌ពីអភិបាលស្រុក និងមន្ទីរជុំវិញខេត្តបានថវិកា ១៤៨,៤០០,០០០រៀល និង ៤៥,៧៧៧ដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»

លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណដល់លោកអភិបាលស្រុក-ក្រុងទាំងអស់ និងលោក-លោកស្រីប្រធានមន្ទីរជុំវិញខេត្ត ដែលបានបរិច្ចាគនូវថវិការ ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយសាខាសូមសន្យាថា នឹងយកចិត្តទុកដាក់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះ ឱ្យមានតម្លាភាព ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិនៃកាកបាទក្រហម។

លោកអភិបាលខេត្តបន្តទៀតថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ នឹងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំង ខេត្តកណ្ដាល ដូចជាទូទាំងប្រទេសកម្ពុជា ពិសេសក្រុងតាខ្មៅ ត្រូវបានរាជរដ្ឋាភិបាល សម្រេចជាតំបន់ដែលត្រូវបានបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ។ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។

សប្បុរសជនដែលបានឧបត្ថម្ភមានរាយនាមដូចខាងក្រោម៖

*១-លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល និងសហការី បានឧបត្ថម្ភថវិការ ១៦,០០០,០០០រៀល ព្រមទាំងថវិកាសមាជិកភាពប្រចាំឆ្នាំ២០២១ ចំនួន ៤៧,៣៨៧,០០០រៀល
*២-លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាល និងសហការី បានឧបត្ថម្ភថវិកាចំនួន ៦,០០០ដុល្លារ
*៣-លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសហការី បានឧបត្ថម្ភថវិកា ៥,០០០ដុល្លារ
*៤-លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍជនបទ និងសហការី បានឧបត្ថម្ភថវិកាចំនួន ៣,០០០ដុល្លារ
*៥-លោក គា ប៊ុនថន ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្តាល និងលោកស្រី បានឧបត្ថម្ភថវិកាចំនួន ១,៥០០ដុល្លារ
*៦-លោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល បានឧបត្ថម្ភថវិកាចំនួន ១,៥០០ដុល្លារ
*៧-លោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពល និងសហការី បានឧបត្ថម្ភថវិកាចំនួន ៥,៥០០ដុល្លារ
*៨-លោកស្រី តុប ស៊ីថា ប្រធានរតនាគារខេត្ត និងសហការី បានឧបត្ថម្ភថវិកាចំនួន ៦,០០០,០០០រៀល
*៩-លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងសហការី បានឧបត្ថម្ភថវិកាចំនួន ៤,០០០,០០០រៀល
*១០-លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្ត និងសហការី បានឧបត្ថម្ភថវិកាចំនួន ២,៤០០,០០០រៀល
*១១-លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ខេត្ត និងសហការី បានឧបត្ថម្ភថវិការចំនួន ២,៤០០,០០០រៀល
*១២-លោក លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង និងសហការី បានឧបត្ថម្ភថវិការ ៧,៧៧៧ដុល្លារ
*១៣-លោក អេង សុវិចិត្រ អភិបាល នៃគណៈអភិបាលស្រុកកោះធំ និងសហការី បានឧបត្ថម្ភថវិកាចំនួន ៤,០០០ដុល្លារ
*១៤-លោក ញឹម វណ្ណឌិន អភិបាល នៃគណៈអភិបាលស្រុកស្អាង និងសហការី បានឧបត្ថម្ភថវិកាចំនួន ៦,០០០ដុល្លារ
*១៥-លោក នូ សុវណ្ណរ៉ា អភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ និងសហការី បានឧបត្ថម្ភថវិកាចំនួន ២១,៦០០,០០០រៀល
*១៦-លោក ខុន សេរីរដ្ឋា អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល និងសហការី បានឧបត្ថម្ភថវិកា ២០,០០០,០០០រៀល
*១៧-លោក កន សុកកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងសហការី បានឧបត្ថម្ភថវិកាចំនួន ២០,០០០,០០០រៀល
*១៨-លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានឧបត្តម្ភថវិកាចំនួន ២០,០០០,០០០រៀល
*១៩-លោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឪ បានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ
*២០-លោក តុង ស៊ីវមី អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល និងសហការី បានឧបត្ថម្ភថវិកាចំនួន ៤,០០០ដុល្លារ
*២១-លោក ចាប ចន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែក និងសហការី បានឧបត្ថម្ភថវិកាចំនួន ៣,៥០០ដុល្លារ
*២២- លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី និងស្វាមី បានឧបត្ថម្ភថវិកាចំនួន ១០,០០០ ដុល្លារ។

សរុបថវិកាទាំងអស់មានចំនួន៖ ១៤៨,៤០០,០០០រៀល និង ៥៥,៧៧៧ដុល្លារ៕