(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០៥នាក់បន្ថែមទៀត (ស្រី០៤នាក់) មកពីរាជធានីភ្នំពេញ ០៣នាក់ ខេត្តកំពង់ស្ពឺ ០១នាក់ និងថៃ ០១នាក់។

គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន១០២នាក់ (ស្រី៥១នាក់) ក្នុងនោះជាសះស្បើយ ចំនួន១៧ករណី (ស្រី០៨នាក់) មរណៈភាព ចំនួន០១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៨៤ករណី (ស្រី៤២នាក់)។

គួរបញ្ជាក់ថា ករណីវិជ្ជមានថ្មីខាងលើ គឺជាករណីនាំចូល មិនមែនជាករណីផ្ទុះក្នុងសហគមន៍ទេ៕