(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បានសេចសេចក្តីសម្រេច បើកឱ្យដំណើរការអាជីវកម្ម ចំពោះទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ នៅផ្សារបែកចាន់ នៅឃុំបែកចាន់ ស្រុកអង្គស្នូល ខេត្តកណ្តាល ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ តទៅ។ ចំពោះមុនទំនិញជាតម្រូវការចាំបាច់ប្រចាំថ្ងៃដែលត្រូវបានអនុញ្ញាតដូចជា គ្រឿងឧបភោគ បរិភោគ បន្លែ ត្រី សាច់ និងគ្រឿងទេស។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ក្នុងកំឡុងពេលបើកដំណើរការអាជីវកម្មឡើងវិញ សូមអាជីវកម្ម ប្រជាពលរដ្ឋ និងសាធារណៈជនទាំងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល៖