(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០៦នាក់បន្ថែមទៀត (ស្រី០៣នាក់) ក្នុងនោះករណីឆ្លងសហគមន៍ ក្នុងស្រុកបាកាន ០៥នាក់ និងអ្នកប៉ះពាល់ផ្ទាល់ អ្នកជំងឺកូវីដ១៩ ក្នុងមណ្ឌលចត្តាឡីស័ក ០១នាក់។

គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន១០៨នាក់ (ស្រី៥៤នាក់) ក្នុងនោះជាសះស្បើយ ចំនួន៤៥ករណី (ស្រី២៤នាក់) មរណៈភាព ចំនួន០១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៦២ករណី (ស្រី២៩នាក់)។

គួរបញ្ជាក់ថា ករណីវិជ្ជមានថ្មីខាងលើ គឺជាករណីជាករណីផ្ទុះក្នុងសហគមន៍ ទ្រង់ទ្រាយតូច (គ្រប់គ្រងបាន) ក្នុងស្រុកបាកាន៕