(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរកឃើញបុរសម្នាក់ទៀត វិជ្ជមានជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងករណីពិធីភ្ជាប់ពាក្យ កូនប្រជាពលរដ្ឋរស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។

យោងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញករណីជំងឺកូវីដចំនួន ៧ករណី ក្នុងនោះបានព្យាបាលជាសះស្បើយ ៣ករណី និងកំពុងសម្រាកព្យាបាលចំនួន ៤ករណីទៀត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖