(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០១ ខែឧសភានេះ។

រដ្ឋបាលខេត្តបានឱ្យដឹងថា អ្នកជំងឺទាំងនេះ គឺឆ្លងក្នុងសហគមន៍ និងមកពីរាជធានីភ្នំពេញ ព្រមទាំងប្រទេសថៃផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង មាន អ្នកឆ្លងជំងឺមកូវីដ១៩ ចំនួន ៤៧៥នាក់ ព្យាបាលជាសះស្បើយ ២០៥នាក់ កំពុងសម្រាកព្យាបាលចំនួន ២៦៥នាក់ និងស្លាប់៥នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង ១៦នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រៃវែង៖