(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅស្រុកសំបូរ ដែលជាអ្នកដំណើរមកពីខេត្តកំពង់ធំ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញ៥នាក់នេះ រស់នៅភូមិជើងពាធ ឃុំកោះខ្មែរ ស្រុកសំបូរ បានធ្វើដំណើរមកពីខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែឧសភា ហើយមានអាការៈក្ដៅខ្លួន ក្អក និងពិបាកដង្ហើម ក៏បានមកជួបក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសំបូរ ធ្វើតេស្ដរហ័សជាលទ្ធផល វិជ្ជមានជំងឺកូវីដ១៩។ បច្ចុប្បន្នក្រុមគ្រូពេទ្យបានបញ្ជូនពួកគាត់ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តក្រចេះ៖