(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៥ ខែមីនានេះ បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញឆត្រយោងជំនាន់ទី២០ និវគ្គជំនាញអាវុធគាំទ្រត្បាល់១០០មីល្លីម៉ែត្រ ត្បាល់៨២មីល្លីម៉ែត្រ ដេកា៧៥មីល្លីម៉ែត្រជំនាន់ទី១ វគ្គជំនាញអាវុធបេ៤០-បេ៤១-១៤.៥មីល្លីម៉ែត្រជំនាន់ទី១ និងវគ្គជំនាញឆ្លាមសមុទ្រជំនាន់ទី៤។

បន្ទាប់ពីបានស្តាប់របាការណ៍ហ្វឹកហ្វឺន របស់ ឧត្តមសេនីយ៍ឯក ចាប ភក្តី រួចមកក៏មានការសម្តែង លោតឆត្រយោង ពីយន្តហោះផងដែរ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង  ក្នុងនាមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ក្នុងនាមនាយឧត្តមសេនីយ៍បណ្ឌិត ប៉ុល សារឿន អគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទ និងក្នុងនាមនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការររងកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ បានថ្លែងនូវការកោតសសើរ និងវាយតំលៃខ្ពស់ ចំពោះ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ចាកាឆត្រយោង៩១១ និង នាយក-នាយករងសាលា ដែលបានបំពេញតួរនាទីភារកិច្ចរបស់ខ្លួន ក្នុងកិច្ចការពារជាតិមាតុភូមិ ពិសេសក្នុងការលើកកម្ពស់ សមត្ថភាពក្នុងជួរកងទ័ព។ ហើយបានជំរុញឲ្យសិក្ខាកាម ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការហ្វឹកហ្វឺនរៀនសូត្រ បង្កើនសមត្ថភាពទទួលបានលទ្ធផលល្អនៅពេលនេះ។

នាយឧត្តមសេនីយ៍ ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវ ត្រូវគោរពវិន័យគោរពតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ កងយោធពលខេមរភូមិន្ទ សំដៅថែរក្សាភាពថ្លៃថ្នូរបស់ កងយោធពលខេមរភូមិន្ទ ព្រមទាំងបានលើកឡើង ពីស្ថានភាពនយោបាយថ្មីៗ នាពេលបច្ខុប្បន្ននេះ ដល់គ្រូយោធាចារ្យ និងសិក្ខាកាម ឲ្យកាន់តែយល់ច្បាស់ថា តួនាទីរបស់កងយោធពលខេមរភូមិន្ទ គឺការការពារបូរណភាពទឹកដី ការពារព្រះមហាក្សត្រ ថែរក្សាការពារសន្តិសុខ សុវត្តិភាពសង្គម និងប្រជាជនពិសេស គឺការពាររដ្ឋាភិបាលស្របច្បាប់។

ក្នុងពិធីនោះដែរ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានអង្ករ៥តោន មី ១០០កេសតូច ស្រាបៀ១០០កេ ទឹកសុទ្ធ១០០កេស ខោប៉ារ៉ា៣០០កំប្លេ មួកចំនួន៣០០មួក និងបានឧបត្តមដល់អ្នកបើកយន្តហោះ៥នាក់ ចំន៍ន៦០០ដុល្លារ ក្រុមគ្រូយោធាចារ្យ៦៥នាក់ក្នុងម្នាក់ៗ២ម៉ឺនរៀល, នាយទាហានសកម្មចំនួន២០០នាក់ក្នុង
ម្នាក់ៗទទួលបាន២ម៉ឺនរៀល សិក្ខាកាមចំនួន៥៣៥នាក់ក្នុងម្នាក់ៗ ទទួលបាន២ម៉ឺនរៀល និងបានឧបត្តម្ភថវិកាចំនួន១៥លានរៀលក្នុងកម្មវិធីនេះផងដែរ៕