(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្ស ០៩នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ជាពលករមកពីប្រទេសថៃ ចំនួន៤នាក់ ខណៈបានព្យាបាលជាសះស្បើយចំនួន ១១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានសម្រេចបិទខ្ទប់ទីតាំងអាជីវកម្មចំនួន ៣កន្លែង ជាបណ្តោះអាសន្ន ក្នុងក្រុងសំរោងផងដែរ។

សូមជម្រាបថា មកទល់ពេលនេះ ខេត្តឧត្ដរមានជ័យ មានអ្នកជំងឺកូវីដ១៩ ចំនួន១១៦នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ១០៥នាក់ និងករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន១១នាក់, ព្យាបាលជាសះស្បើយចំនួន៤៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧២នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖