(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះលោក ម៉ៅ សំអឿន មន្ត្រីគយខេត្តស្ទឹងត្រែង និងភរិយា បានឧបត្ថម្ភថវិកាដល់លោក ឡុង ឈុនឡៃ ប្រធានក្រុម ប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលលោកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រទីក្រុងភ្នំពេញ ជាទឹកប្រាក់ចំនួ២០០ដុល្លារ។

ដោយឡែកលោក វង់ ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង និងភរិយា ក៏បានឧបត្ថម្ភថវិកាជូនដល់លោកឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងចំនួន២០ ០ដុល្លារផងដែរ។

ថវិកាទាំងអស់ខាងលើនេះជាទឹកចិត្តសប្បុរសរបស់មន្ត្រីរាជការ ដែលជួយសម្រាលការលំបាកមួយចំណែកដល់ក្រុមគ្រួសារលោកប្រធានក្រុមប្រឹក្សាខេត្ត ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីពេទ្យកាលម៉ែតជាយូរថ្ងៃមកហើយ៕