(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចតែងតាំង សមាសភាពគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។

សមាសភាពរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ មានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន, មានឧបនាយករដ្ឋមន្ត្រី៤រូប និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល សរុបចំនួន៥រូប ជាអនុប្រធាន ព្រមទាំងមានសមាជិកជា រដ្ឋមន្ត្រី រដ្ឋលេខាធិការ, អគ្គមេបញ្ជាការ និងអភិបាលរាជធានីខេត្តជាច្រើនរូបទៀត៕