(ភ្នំពេញ)៖ ស័ង្កសីសញ្ញាត្រាក្បាលគោ កំពុងមានវត្តមានលើទីផ្សារយ៉ាងទូលំទូលាយ និងអាចស្វែងរកបាននៅតាមបណ្តាដេប៉ូលក់គ្រឿងសំណង់នានានៅទូទាំងប្រទេសកម្ពុជា។

ចំនុចសំខាន់ៗបីយ៉ាង ដែលលោកអតិថិជន តែងតែជ្រើសរើសយកស័ង្កសីសញ្ញាត្រាក្បាលគោ ទៅប្រើប្រាស់៖

១៖ ស័ង្កសីសញ្ញាត្រាក្បាលគោ គឺជាស័ង្កសីដែលផលិតឡើងពីបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន មានគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ និងទទួលបានវិញ្ញាបនប័ត្រ ISO 9001-2008 ផងដែរ។

២៖ ស័ង្កសីសញ្ញាត្រាក្បាលគោ មាន៥ពណ៌សម្រាប់ជ្រើសរើស ដែលសុទ្ធសឹងជាពណ៌ពេញនិយមដូចជា ពណ៌ទឹកដោះគោ ពណ៌ប្រាក់ ពណ៌បៃតង ពណ៌ក្រហម និងពណ៌ខៀវ។
៣៖ ស័ង្កសីសញ្ញាត្រាក្បាលគោ មានលក្ខណៈពិសេសដែលអាចបំពេញតម្រូវការបានដូចជា មិនស្លក់ពណ៌ មិនមានច្រែះ ព្រមទាំងមានភាពធន់នឹងអាកាសធាតុ ជាពិសេសកម្តៅថ្ងៃ។

សង្ក័សីសញ្ញាត្រាក្បាលគោ ជម្រើសដ៏ស័កិ្ដសមបំផុតសម្រាប់ប្រក់ដំបូលផ្ទះដ៏ស្រស់ស្អាតរបស់លោកអ្នក៕